【カンボジア語】រៀងរាល់ថ្ងៃគឺមានអាកាសធាតុក្ដៅខ្លាំង។ សូមអ្នកប្រុងប្រយ័ត្នចំពោះរោគសញ្ញាខ្យល់គរដោយសារកម្ដៅ !
ខ្យល់គរដោយសារកម្ដៅ គឺជាជំងឺដែលរាងកាយកើតមានរោគសញ្ញាខុសប្រក្រតីនៅពេលថ្ងៃក្ដៅខ្លាំង។
រៀងរាល់ថ្ងៃគឺមានអាកាសធាតុក្ដៅខ្លាំង។ មានមនុស្សជាច្រើនត្រូវទៅមន្ទីរពេទ្យព្រោះកើតរោគសញ្ញាខ្យល់គរដោយសារកម្ដៅ។
សូមប្រុងប្រយ័ត្នកុំឱ្យខ្លួនអ្នកនិងសមាជិកគ្រួសារកើតរោគសញ្ញាខ្យល់គរដោយសារកម្ដៅ។
ព័ត៌មានដែលផ្ដល់អត្ថប្រយោជន៍សម្រាប់ការប្រុងប្រយ័ត្នចំពោះរោគសញ្ញាខ្យល់គរដោយសារកម្ដៅ
អំពី “ខ្យល់គរដោយសារកម្ដៅ” (គន្លឹះចំណេះដឹងនៅលើគេហទំព័រ Tokyo Intercultural Portal Site)
មានការពន្យល់អំពីរោគសញ្ញាខ្យល់គរដោយសារកម្ដៅ និង ចំណុចត្រូវប្រុងប្រយ័ត្ន ជាដើម។
អ្នកអាចអានដោយប្រើ ភាសាជប៉ុនងាយៗនិងភាសាអង់គ្លេស។
“ដើម្បីបង្ការរោគសញ្ញាខ្យល់គរដោយសារកម្ដៅ” (ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព)
មានការណែនាំអំពីចំណុចត្រូវប្រុងប្រយ័ត្នដើម្បីកុំឱ្យកើតរោគសញ្ញាខ្យល់គរដោយសារកម្ដៅ និង ចំណុចត្រូវអនុវត្តនៅពេលកើតរោគសញ្ញាខ្យល់គរដោយសារកម្ដៅ ជាដើម។ អ្នកអាចអានដោយប្រើភាសាជប៉ុននិងភាសាចំនួន14ផ្សេងទៀត។
ភាសាជប៉ុន ភាសាអង់គ្លេស ភាសាចិន(អក្សរកាត់) ភាសាចិន(អក្សរពុម្ព) ភាសាកូរ៉េ ភាសាអ៊ីតាលី ភាសាឥណ្ឌូនេស៊ី ភាសាអេស្ប៉ាញ ភាសាថៃ ភាសាតាកាឡូ ភាសាអាល្លឺម៉ង់ ភាសានេប៉ាល់ ភាសាបារាំង ភាសាវៀតណាម ភាសាព័រទុយហ្គាល់
គេហទំព័រនៃទីក្រុងតូក្យូអំពីវិធានការចំពោះរោគសញ្ញាខ្យល់គរដោយសារកម្ដៅ (ទីក្រុងតូក្យូ)
មានការណែនាំដោយទីក្រុងតូក្យូអំពីព័ត៌មានផ្សេងៗទាក់ទងនឹងរោគសញ្ញាខ្យល់គរដោយសារកម្ដៅ។
អ្នកអាចដឹងអំពីកន្លែងដែលកំពុងប្រកាស“សញ្ញាអាសន្នចំពោះរោគសញ្ញាខ្យល់គរដោយសារកម្ដៅ*” និង កន្លែងដែលមានសីតុណ្ហភាពត្រជាក់នៅទីក្រុងតូក្យូ ជាដើម។
*ញ្ញាអាសន្នចំពោះរោគសញ្ញាខ្យល់គរដោយសារកម្ដៅ...គឺជាការប្រកាសសញ្ញាព្រមាន”សូមប្រុងប្រយ័ត្នចំពោះរោគសញ្ញាខ្យល់គរដោយសារកម្ដៅ”។ សញ្ញានេះនឹងជូនដំណឹងជាពិសេសនៅពេលថ្ងៃក្ដៅខ្លាំង។