ピックアップ

“ខ្យល់គរដោយសារកម្ដៅ” 熱中症 _カンボジア語

ខ្យល់គរដោយសារកម្ដៅគឺជាជំងឺដែលរាងកាយកើតមានរោគសញ្ញាខុសប្រក្រតីនៅពេថ្ងៃក្ដៅខ្លាំង។ ការស្ថិតនៅទីកន្លែដែលក្ដៅនិងមានសំណើមខ្ពស់គឺងាយធ្វើឱ្យកើតមានរោគសញ្ញាខ្យល់គរដោយសារកម្ដៅ។ មូហេតុនៃខ្យល់គរដោយសារម្ដៅគឺការមិនអាចគ្រប់គ្រងសីតុណ្ហភាពរាងកាយបានសមស្រប.
ខ្យល់គរដោយសារកម្ដៅអាចកើតឡើងទាំងនៅពេលស្ថិតនៅក្រៅផ្ទះ ទាំងនៅពេលស្ថិតនៅក្នុងផ្ទះ
ខ្យល់គរដោយសារកម្ដៅអាចណ្ដាលឱ្យបាត់បង់ជីវិត ដូច្នេះ សូមអ្នកប្រុងប្រយ័ត្ន។

តើខ្យល់គរដោយសារកម្ដៅនឹងបង្កអាការៈដូចម្ដេចខ្លះ?

ឧទាហរណ៍...

  • មិនអាចឈរត្រង់ខ្លួនបាន។
  • មិនអាចដើរក្នុងទិសដៅត្រង់បាន។
  • មិនស្រួលខ្លួន និង ចង់ក្អួត។
  • បែកញើសច្រើន។
  • ឈឺខ្លួន។
  • ឈឺចាប់ និង មិនអាចកម្រើកដៃជើងបាន។
  • រាងកាយមានសភាពក្ដៅ។
  • ឈឺក្បាល។ ជាដើម

 

 

ចំណុចត្រូវប្រុងប្រយ័ត្នដើម្បីកុំឱ្យកើតមានខ្យល់គរដោយសារកម្ដៅ

 

  • បរិភោគទឹកឱ្យបានច្រើនដងក្នុង1ថ្ងៃ 
  • រាងកាយបែកញើសច្រើន ដូច្នេះ ត្រូវបំពេញជាតិអំបិល(អំបិល)ក្នុងរាងកាយតាមរយៈអាហារនិងភេសជ្ជៈ
  • ស្លៀកសម្លៀកបំពាក់ដែលល្ហើយនិងងាយស្រួលធ្វើចលនា
  • ស្លៀកសម្លៀកបំពាក់ដែលឆាប់ស្ងួតភ្លាមៗនៅពេលបែកញើស

 

ចំណុចត្រូវប្រុងប្រយ័ត្ននៅពេលស្ថិតនៅក្រៅផ្ទះ

  • ពេលចេញក្រៅផ្ទះ ត្រូវប្រើមួកឬឆ័ត្រ។
  • ដើរនៅកន្លែងដែលមានម្លប់ត្រជាក់ (កន្លែងដែលមិនប៉ះពន្លឺព្រះអាទិត្យ)។
  • ឈប់សម្រាកម្ដងម្កាលនៅកន្លែងដែលមានម្លប់ត្រជាក់។
  • ចេញក្រៅផ្ទះនៅពេលវេលាដែលមានសីតុណ្ហភាពត្រជាក់តាមដែលអាចធ្វើបាន។

ចំណុចត្រូវប្រុងប្រយ័ត្ននៅពេលស្ថិតនៅក្នុងផ្ទះ

  • ធ្វើឱ្យបន្ទប់ត្រជាក់ស្រួលដោយប្រើម៉ាស៊ីនត្រជាក់ឬកង្ហារ។
  • ប្រើវាំងននឬរនាំងជាដើមដើម្បីបាំងកុំឱ្យពន្លឺព្រះអាទិត្យចូលក្នុងបន្ទប់។